ភ្នំពេញក្រោនធ្វើបានកំណត់ត្រាពិសេសមួយមិនធ្លាប់មានក្នុងចំណោមក្លិបនៅកម្ពុជា
ភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯករដូវកាលដំបូងនៃពានរង្វាន់ Cambodian League Cup 2022 ដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។
អ្វីដែលគួរចាប់អារម្មណ៍នោះ គឺ ភ្នំពេញក្រោន ជាក្លិបទី១នៅកម្ពុជាដែល បានឈ្នះគ្រប់ពានផ្លូវការក្នុងស្រុកកម្រិតក្លិប បន្ទាប់ពីក្រសោបបានជើងឯក Cambodian League Cup។ នេះជាសមិទ្ធផលបន្ថែមពីលើតំណែងជើងឯក Cambodian Premier League, Hun Sen Cup និង Cambodian Super Cup ដែលភ្នំពេញក្រោនធ្លាប់ឈ្នះពីមុនមក។
គួរដឹងដែរថា ភ្នំពេញក្រោន ធ្លាប់ឈ្នះជើងឯកលីគកំពូល ៧ដង, ហ៊ុន សែន ខាប់២ដង និង Cambodian Super Cup ១ដង៕