Greenwood ទៅ Getafe លើលក្ខខណ្ឌខ្ចីពី Man UTD
Mason Greenwood បានចាកចេញពី Manchester United ទៅចូលរួមជាមួយ Getafe លើលក្ខខណ្ឌខ្ចីមួយរដូវកាល។
កាលពីខែមុន ក្រុមបិសាចក្រហមរាយការណ៍ថា ខ្សែប្រយុទ្ធវ័យ២១ឆ្នាំខាងលើនឹងចាកចេញពី ដោយការព្រមព្រៀងទាំងសងខាង ក្រោយការស៊ើបអង្កេតផ្ទៃក្នុង។ បញ្ហានេះកើតឡើងបន្ទាប់ពីមានបទចោទប្រកាន់លើរូបគេបូករួមទាំងការប៉ុនប៉ងរំលោភ និងហិង្សាដែលត្រូវបានទម្លាក់ចោលកាលខែកុម្ភៈ។
Getafe ចាយតិចតួចប៉ុណ្ណោះលើប្រាក់ឈ្នួលរបស់ Greenwood ដែលកិច្ចសន្យារបស់គេនៅ Man UTD នឹងអស់សុពលភាពក្នុងឆ្នាំ២០២៥៕