ជ័យជម្នះរបស់ Man City លើក្រុម Chelsea យប់មិញនេះ គឺជាជ័យជម្នះលើកទី២២១របស់លោក Pep
Manchester City របូតគ្រាប់បាល់តែ ១គ្រាប់ប៉ុណ្ណោះ សម្រាប់ការប្រកួត ៦លើក ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ដែលជាចំនួនរបូតគ្រាប់បាល់តិចបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
ជាមួយគ្នានេះ ឥឡូវនេះលោក Pep Guardiola បានក្លាយជាអ្នកដឹកនាំក្រុមទទួលបានជ័យជម្នះ ច្រើនជាងអ្នកចាត់ការទូទៅដទៃទៀតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Manchester City។ ជ័យជម្នះ ១-០ របស់ក្រុម Manchester City ទៅលើក្រុមតោខៀវ Chelsea កាលពីយប់មិញ គឺជាជ័យជម្នះលើកទី ២២១ របស់លោក ចាប់តាំងពីលោកឡើងកាន់តំណែងនៅរដូវក្តៅឆ្នាំ ២០១៦។