
Pepe ក្លាយជាកីឡាករចាស់ជាងគេរកបានគ្រាប់បាល់នៅ UCL
Pepe បានក្លាយជាអ្នករកគ្រាប់បាល់បញ្ចូលទីចាស់បំផុតក្នុងប្រវត្តិសាស្ត្រ UEFA Champions League ក្រោយតែតបាល់បញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ២ទល់នឹង០លើ Royal Antwerp ក្នុងពូល H ។
គ្រាប់បាល់របស់ខ្សែការពារវ័យ ៤០ឆ្នាំ និង ២៥៤ កើតឡើងក្នុងនាទី៩១។
Francesco Totti បានរក្សាកំណត់ត្រាអ្នកស៊ុតបញ្ចូលទីចាស់បំផុតនៅអាយុ៣៨ឆ្នាំ៥៩ថ្ងៃ។
Pepe ក៏ជាកីឡាករចាស់ជាងគេលើទីលានផងដែរក្នុងការប្រកួតយប់មិញ៕