
អ៊ីតាលីតែងតាំងអតីតគ្រូ Napoli ជាគ្រូបង្គោលថ្មី
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានតែងតាំងលោក Luciano Spalletti ជាគ្រូបង្គោលថ្មីជំនួសលោក Roberto Mancini។
លោក Spalletti បានចាកចេញពី Napoli ក្រោយដឹកនាំក្រុមនេះឈ្នះជើងឯក Serie A ជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។ លោកនឹងចូលកាន់តំណែងចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ តទៅ។
ដោយឡែក លោក Roberto Mancini បានចាកចេញពីតំណែងកាលថ្ងៃទី១៣ ខែសីហា។ លោកបាននាំអ៊ីតាលីឈ្នះជើងឯក Euro 2020 តែមិនធ្លាក់វគ្គជម្រុះទៅ World Cup ជុំចុងក្រោយ៕