Ramos រកបានគ្រាប់ទី១នៅ PSG
Sergio Ramos បានទាត់បាល់បញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួននៅ Paris Saint Germain ក្នុងជ័យជម្នះ៤ទល់នឹង០នៅ Ligue 1 លើ Reims។
Marco Verratti ទាត់មួយជើងឆ្វេងឲ្យ PSG នាំមុខមុនក្នុងនាទី៤៤។
ដល់នាទី៦២ Sergio Ramos ទាត់បន្ថែមពីការសង្គ្រោះដោយអ្នកចាំទី Reims បញ្ចូលទីឲ្យ PSG នាំមុខ២ទល់នឹង០។
PSG បន្ថែមការនាំមុខមួយគ្រាប់ទៀតពេល Verratti ទាត់ទៅប៉ះ Wout Faes ចូលទី។
គ្រាប់ទី៤ កើតឡើងនៅពេល Kylian Mbappe បញ្ជូនទៅឲ្យ Danilo ទាត់បញ្ចូលទីនាទី៧៥។
ជ័យជម្នះនេះធ្វើឲ្យ PSG បន្តនាំមុខកំពូលតារាង ដោយមាន៥៣ពិន្ទុ ពីលើក្រុមលេខ២ Nice ១១ពិន្ទុ៕