
បាល់ទាត់មិត្តភាពជួយពេទ្យគន្ធបុប្ផាប្រមូលថវិកាបានជិត២ម៉ឺនដុល្លារអាមេរិក
ការប្រកួតបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផារដូវកាលទី១ បានរកឃើញជើងឯកហើយ គឺ មហាហង្ស អលស្តារ អេហ្វសុី ដោយយកឈ្នះ 7NG soccer team ១ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ នៅស្តាតចាស់។
ចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមបាល់ទាត់ហនុមាននៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិដោយយកឈ្នះក្រុម 12Happy ៥ទល់នឹង១។
សម្រាប់ទឹកប្រាកសរុបដែលបានពីការបរិច្ចាគរបស់សប្បុរសជនទាំងអស់ចំនួន ១៧៦០៤.៣០ដុល្លារអាមេរិក។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ស្វែងរកមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានេះ មានក្រុមបាល់ទាត់ចំនួន១០ចូលរួម និងចាប់ផ្តើមនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។ ការប្រកួតធ្វើឡើងរៀងរាល់ចុងសប្តាហ៍ នាទីលានវិទ្យាល័យបឹងត្របែក និងផ្ដាច់ព្រ័ត្រនៅស្តាតចាស់។
ក្រុមឈ្នះជើងឯកទទួលបានតែពានប៉ុណ្ណោះ ដោយមិនមានប្រាក់រង្វាន់ទេដោយសារថវិកាបានពីការចុះឈ្មោះនឹងបរិច្ចាគចូលមូលនិធិគន្ធបុប្ផា៕