អតីតកីឡាករ Barca ម្នាក់ថា ក្លិបចាស់ខ្លួនខ្វះចំណុចមួយនេះ
ខ្សែការពារ Jeremy Mathieu ដែលធ្លាប់ប្រកបអាជីពនៅ FC Barcelona បានសង្កត់ធ្ងន់ថា អ្វីដែលក្លិបចាស់នេះខ្វះខាតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ គឺការរួបរួមគ្នា។
Mathieu ដែលបច្ចុប្បន្នលេងនៅ Sporting Lisbon និយាយបែបនេះ“ខ្ញុំធ្លាប់បញ្ចេញអារម្មណ៍មិនសប្បាយចិត្តក្នុងបន្ទប់ផ្លាស់សម្លៀកនៅ Barca ។ គ្មាននរណាម្នាក់នៅជុំវិញ និងគាំទ្រលើកទឹកចិត្តខ្ញុំទេ។ នេះមិនមែនជាស្មារតីរបស់ក្រុមទេ។ ឥឡូវនេះវាជាវេនរបស់ Lenglet ដែលត្រូវជួបប្រទះអារម្មណ៍បែបនេះដែរ។ ខ្ញុំយល់ពី Lenglet។”
Mathieu ធ្លាប់ពាក់អាវ Barca ពីឆ្នាំ ២០១៤-២០១៧។ គេមានអារម្មណ៍អាណិតនៅពេលដែលមិត្តរួមជាតិ Clement Lenglet បានទទួលការរិះគន់ម្តងហើយម្តងទៀតពីអ្នកគាំទ្រ Barcelona។
Mathieu បាននិយាយថាកាលពីមុន Xavi ឬ Cesc Fabregas គឺជាកីឡាករដែលមានឆន្ទៈក្នុងការចែករំលែកនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ Barca ។ ក្រោយពីការចាកចេញរបស់អ្នកទាំង២ខាងលើ Barca មានបរិយាកាសអាប់អួរនិងខ្វះការរួបរួមគ្នា។
ជាក់ស្ដែងកាលឆ្នាំ២០១៦/២០១៧ ក្រោយចាញ់ Juventus ០ទល់នឹង៣ នៅ Champions League ស្រាប់តែមានការរិះគន់ខ្លាំងលើ Jeremy Mathieu តែម្នាក់ឯង។ កីឡាករបារាំងរូបនេះនិយាយថា គ្នាមាន១១នាក់ តែដល់ពេលរិះគន់ ថាឲ្យតែគេម្នាក់ឯងទៅវិញ៕