៧ចំណុចគួរដឹងក្រោយ Giroud ទាត់បកក្រោយឲ្យ Chelsea ឈ្នះ ATM
ខ្សែប្រយុទ្ធជើងចាស់ Olivier Giroud បានទាត់បកក្រោយបញ្ចូលទី Atletico Madrid ឲ្យ Chelsea ០ទល់នឹង១ ជើងទីមួយ វគ្គ១៦ក្រុមចុងក្រោយ ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ។
ក្រោយចប់ការប្រកួតជើងទីមួយនេះ យើងមកអានចំណុចសំខាន់ចំនួន៧ទាំងអស់គ្នា ៖
១. លោក Thomas Tuchel ជាបុគ្គលទី ៣ដែលឈ្នះការប្រកួតក្របខណ្ឌ Champions League ក្នុងប្រកួតដំបូង(ដំបូងនៅ UCL) ក្នុងនាមអ្នកចាត់ការ Chelsea និងក្នុងវគ្គចាញ់ធ្លាក់ បន្ទាប់ពីលោក Roberto Di Matteo និង Guus Hiddink ។
២. Atletico Madrid បានបរាជ័យក្នុងការស៊ុតចំគោលដៅតទល់នឹងChelsea ដែលនេះជាលើកទី ១ ហើយដែលពួកគេមិនបានស៊ុតចំគោលដៅក្នុងការប្រកួត Champions League ចាប់តាំងពីខែមីនាឆ្នាំ ២០១៩ តទល់ Juventus ។
៣. Olivier Giroud របស់ Chelsea រកគ្រាប់នៅ UCL បាន៦គ្រាប់ហើយរដូវកាលនេះដែលជាការឡើងជើងដ៏ល្អបំផុតរបស់គេក្នុងការប្រកួតពានរង្វាន់នេះ។
៤. Giroud (អាយុ៣៤ ឆ្នាំនិង ១៤៦ ថ្ងៃ) បានក្លាយជាកីឡាករចាស់ជាងគេដែលរកគ្រាប់បាល់បញ្ចូលទីបានសម្រេចនៅ Champions League វគ្គចាញ់ធ្លាក់។
៥. Edouard Mendy របស់ Chelsea បានរក្សាសំណាញ់ទីមិនឲ្យគេទាត់ចូលនៅ Champions League រដូវកាលនេះច្រើនជាងគេ (៥លើក)។
៦. កាតលឿងរបស់ Mason Mount បន្ទាប់ពីលេងបានត្រឹម ៥៥ វិនាទីគឺជាការទទួលបានកាតលឿនបំផុតនៅ Champions League រដូវកាលនេះ។
៧. Thomas Tuchel (Chelsea និង PSG) បានក្លាយជាអ្នកចាត់ការទីពីរក្នុងប្រវត្តិសាស្ត្រ UEFA Champions League ដែលដឹកនាំក្លិបពីរផ្សេងគ្នាក្នុងការប្រកួតត្រឹមពេលតែមួយរដូវកាលបន្ទាប់ពី Ronald Koeman ក្នុងឆ្នាំ ២០០៧-០៨ (PSV និង Valencia)៕