Musiala ក្លាយជាកីឡាករអង់គ្លេសក្មេងបំផុតទាត់ចូលនៅ UCL
Jamal Musiala បានក្លាយជាកីឡាករអង់គ្លេសក្មេងបំផុតដែលទាត់បញ្ចូលទីក្នុងការប្រកួត UEFA Champions League ពេល Bayern Munich ផ្ដួល Lazio ១ទល់នឹង៤ នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ជើងទីមួយ វគ្គ១៦ក្រុមចុងក្រោយ។
កីឡាករវ័យ១៧ឆ្នាំបានស៊ុតបញ្ចូលទីយ៉ាងល្អពីក្រៅប្រអប់ ហើយក៏ជាកីឡាករក្មេងបំផុតរបស់ Bayern Munich ដែលទាត់បញ្ចូលទីនៅ UCL។
Robert Lewandowski បើកឆាកគ្រាប់បាល់នាទីទី០៩ និងជាគ្រាប់បាល់ទី៧២របស់គេ វ៉ាអតីតខ្សែប្រយុទ្ធអេស្ប៉ាញ Raul Gonzales ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេទី៣នៅ UCL បន្ទាប់ពី Lionel Messi និង Cristiano Ronaldo។
Leroy Sane រកបានគ្រាប់បាល់ទី៣ និងធ្វើឲ្យ Lazio ចូលទីខ្លួនឯងមួយគ្រាប់ដែរ មុនក្រុមអ៊ីតាលីមួយវាយបកបានមួយគ្រាប់ដោយ Joaquin Correa។
Bayern Munich នឹងទទួល Lazio សម្រាប់ជើងទី២ ថ្ងៃទី១៧ ខែមីនា៕