ទិត្យ ឌីណា ខ្សែបម្រើក្លិប វិសាខា ត្រូវចោរលួចស្លាកលេខរថយន្ត
សមាជិកក្លិបបាល់ទាត់ វិសាខា កីឡាករ ទិត្យ ឌីណា ត្រូវបានចោរលួចស្លាកលេខរថយន្តកាលពីយប់មិញ នាក្រុង តាខ្មៅ ខេត្ត កណ្តាល ។
អតីតកីឡាករក្លិបអគ្គស្នងការនគរបាល បានសរសេរលើ Facebook ផ្ទាល់ខ្លួនថា ÷ ឡានខ្ញុំត្រូវបានចោរលួចស្លាកលេខកាលវេលាម៉េាង4ទាភ្លឺព្រឹកថ្ងៃទី24 ខែកុម្ភះ ឆ្នាំ 2021 ដែលមានស្លាកលេខ 2AL -2262 បើបងប្អូនណាបានឃេីញ ឫ ប្រទះឃើញ ស្លាលលេខ2AL-2262 ហើយបងប្អូនសូមជួយទាក់ទងមកលេខខ្ញុំផ្ទាល់ 010445162 ។ សូមអរគុណ !
សូមបញ្ជាក់ថា ខ្សែបម្រើ ទិត្យ ឌីណា ធ្លាប់ជួយក្លិប ប៉ូលីស ឈ្នះជើងឯកពានសម្តេច ហ៊ុន សែន ឆ្នាំ ២០១៤ និងឆ្នាំ ២០១៨ បានផ្លាស់មកកាន់ក្លិប វិសាខា ដោយជួយក្លិបឈ្នះពានសម្តេច ហ៊ុន សែន ២០២០ និងពាន Pre-season ចំនួន២ ក្នុងឆ្នាំ ២០២១ នេះ ។
ទិត្យ ឌីណា ក៏ធ្លាប់ជាប់ជាសមាជិកក្រុមជម្រើសជាតិ U-23 និងឈុតធំ តាំងពីឆ្នាំ ២០១១ មកផងដែរ ៕