ក្រុមចាស់កំពុងធ្លាក់ជើង ធ្វើអោយអនាគតរបស់ Mikel Arteta អាចនិងត្រឡប់ទៅជួយក្រុមចាស់វិញ
លោក Pep Guardiola បានបញ្ចាក់ថា Mikel Arteta កំពុងត្រូវបានក្រុមកាំភ្លើងធំ Arsenal ចង់បានយកមកដឹកនាំក្រុមបណ្ណោះអាសន្ន ខណៈដែលក្រុមមិនទាន់មានគ្រូបង្វឹកជាក់លាក់នៅឡើយទេ។
Arteta ត្រូវបានគេរាយការណ៏ថា មានភាគរយច្រើនដើម្បីមកដឹកនាំជំនួសកន្លែងរបស់លោក Unai Emery បន្ទាប់ពីត្រូវបញ្ចប់ការងារមុនកុងត្រា ដោយបច្ចុប្បន្នដំណែងគ្រូបង្វឹកគឺនៅទំនេរនៅឡើយ ប៉ុន្តែត្រូវបាន Freddi Ljungberg ចូលមកដឹកនាំបណ្ណោះអាសន្នសិន។
នាយកគ្រប់គ្រងរបស់ Arsenal លោក Vinai Venkatesham បាននិយាយថា និងបើកការជួបចរចារជាមួយ Arteta និង Pep នៅថ្ងៃអាទិត្យសប្តាហ៏នេះ។ ក្នុងនោះដែរលោក Pep ក៏បានប្រាប់អ្នកសារព័តមានដែរថា Arteta កំពុងចរចារជាមួយ Arsenal ហើយលទ្ធផលយ៉ាងណាលោកក៏មិនទាន់ដឹងដែរ។
យ៉ាងណាក៏ដោយក៏អតីតកីឡាកររបស់ក្រុមកាំភ្លើងធំចន្លោះពីឆ្នាំ ២០១១ដល់២០១៦ នៅមានភារៈកិច្ចបន្តជាមួយនិង Manchester City នៅឡើយ រងចាំដល់ការចរចារជាមួយថ្នាក់លើរបស់ Arsenal រួចរាល់ទើប ដឹងពីអនាគត់របស់គេ៕