សៀង ចន្ធា ស៊ុតបាន២គ្រាប់ ខណៈកម្ពុជាចាញ់មីយ៉ាន់ម៉ា ៤-២ ក្នុងពានរង្វាន់ BTV Cup (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំបានប្រកួតចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាដោយលទ្ធផល៤ទល់នឹង២ ក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ BTV Cup 2019 នៅប្រទេសវៀតណាម។
ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបានស៊ុតបញ្ចូលទី៤គ្រាប់នាំមុខមុន ខណៈដែលកម្ពុជាក៏វាយបកមកវិញបាន២គ្រាប់ដោយការស៊ុតរបស់ សៀង ចន្ធា ហើយលទ្ធផល៤ទល់នឹង២ក៏បន្តរហូតដល់ចប់ការប្រកួតតែម្តង។
គួរឲ្យដឹងថា សម្រាប់ជ័យលាភីនៅក្នុងពានរង្វាន់ខាងលើគឺ ក្រុមជើងឯកទទួលបានរង្វាន់២ម៉ឺន១ពាន់៦រយដុល្លារសហរដ្ឋអាមេរិក ហើយលេខ២ទទួលបាន១ម៉ឺ៣ពាន់ដុល្លារ ចំណែកឯលេខ៣ទទួលបាន៦ពាន់៥រយដុល្លារផងដែរ។
ទស្សនាវីដេអូ៖