កីឡាករ AC Milan នាំគ្នាដើរចេញពីទីលាន ក្រោយអ្នកចាំទី Mike Maignan ត្រូវគេជេរប្រមាថ
Mike Maignan និងមិត្តរួមក្រុមរបស់ខ្លួន បានដើរចេញពីទីលានប្រកួតបន្ទាប់ពីមានការស្រែកច្រៀងបែបរើសអើងជាតិសាសន៍ពីអ្នកគាំទ្រ Udinese ដែលធ្វើឲ្យការប្រកួតត្រូវបានផ្អាករយៈពេល 10 នាទីមុនពេលចាប់ផ្តើមឡើងវិញ។
បន្ទាប់ពីបញ្ចប់ការប្រកួត Maignan បាននិយាយប្រាក់សារព័ត៍មាន DAZN ថា: “ពួកគេបានធ្វើសំលេងស្វាហើយវាមិនមែនជាលើកទីមួយ
ទេដែលវាកើតឡើងចំពោះខ្ញុំ។ ខ្ញុំមានការខកចិត្តដែលត្រូវតែចូលទៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ក្នុងសភាពបែបនេះ ទោះជាយ៉ាងណាក៏ខ្ញុំមានការគាំទ្រពីអ្នកទាំងអស់គ្នា”។
Maignan បាន ប្រាប់ អាជ្ញាកណ្តាល អំពី ការ ស្រែកច្រៀង បែបនេះ ដែល ជំរុញ ឱ្យ មាន ការ ប្រកាសសុំ ឱ្យ អ្នក គាំទ្រ បញ្ឈប់។ ចំពោះទណ្ឌកម្មដែលក្លឹប Udinese អាចនឹងត្រូវទទួលរងនូវប្រកួតក្រោយគឺអាចនឹងធ្វើការប្រកួតដោយបិទទ្វារកីឡដ្ធានរបស់ខ្លួន។
Maignan មិនមែនជាកីឡាករទីមួយនៅក្នុងលីគអ៊ីតាលី Serie A ដែលទទួលរងការជេរប្រមាថរើសអើងពូជសាសន៍ និងពណ៍សម្បុរតែម្នាក់ទេមានករណីជាច្រើនទៀតបានកើតឡើងទៅលើ Kevin-Prince Boateng, Mario Balotelli, និង Lukaku ដូចគ្នាដែរ។