សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ពិន័យ សហព័ន្ធកីឡាបាល់ទាត់អារ៉ាប់រួម ១៥ម៉ឺនដុល្លារ
បន្ទាប់ពី Qatar បានក្លាយជាម្ចាស់ពានរង្វាន់ AFC Asian Cup 2019 ដោយប្រកួតឈ្នះក្រុមសាំម៉ូរ៉ៃជប៉ុន ៣ទល់១ ក៏បានធ្វើឲ្យ Qatar សាងប្រវត្តិសាស្រ្តលើកតំបូងក្នុងវិស័យបាល់ទាត់របស់ខ្លួននៅរាជកាល២០១៩នេះ។ តែក្រោយពីការប្រកួតនេះត្រូវបានបញ្ជប់ជាង១ខែរួចមក ក៏បានធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ធ្វើការស៊ើបអង្កេតចំពោះករណីអ្នកគាំទ្របាល់ទាត់អារ៉ាប់រួមគប់វត្ថុផ្សេងៗចូលទីលានកំឡុងពេលប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយទីបំផុតសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏ចេញសេចក្តីសម្រេច ដោយពិន័យសហព័ន្ធកីឡាបាល់ទាត់អារ៉ាប់រួម ជុំវិញករណីអ្នកគាំទ្រគប់វត្ថុជាច្រើនចូលទីលានអំឡុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup 2019 ក្នុងចំនួនទឹកប្រាក់ ១៥ម៉ឹនដុល្លារ និងពិន័យឱ្យប្រកួតបិទទ្វារចំនួន ១ប្រកួតផងដែរ ៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$