Man City ជាក្រុមទី២ដែលឈ្នះគូប្រកួត ៧ទល់នឹង០នៅ Premier League រដូវកាលនេះ
Manchester City បានបំបាក់ Leeds United ដោយលទ្ធផល ៧ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ។
Phil Foden ទាត់បើកឆាកពីក្រៅប្រអប់ក្នុងនាទីទី០៨ មុន Riyad Mahrez លើកបាល់ឲ្យ Jack Grealish តែតបន្ថែមបញ្ចូលទីនៅ៥នាទីបន្ទាប់។ គ្រាប់បាល់របស់ Foden ក៏ជាគ្រាប់ទី៥០០ក្រោមការដឹកនាំរបស់លោក Pep Guardiola ចំនួន៧០២ប្រកួតនៅ Premier League។
៥គ្រាប់ទៀតធ្វើបានដោយ Kevin de Bruyne ២គ្រាប់, Riyad Mahrez, John Stones និង Nathan Ake ម្នាក់មួយគ្រាប់។
ជ័យជម្នះនេះបានរក្សាក្រុមមេឃខៀវនៅកំពូលតារាង Premier League ដោយមាន៤១ពិន្ទុពីការប្រកួត១៧លើក។ ចំណែក Leeds រអិលទៅលេខ១៦ មាន១៦ពិន្ទុលើតំបន់កាត់ចោល៥ពិន្ទុ។
City ក៏ជាក្រុមទី២ដែលឈ្នះគូប្រកួត៧ទល់នឹង០ បន្ទាប់ពី Chelsea ដែលបានបំបាក់ Norwich កាលថ្ងៃទី២៣ ខែតុលា៕