មានពាក្យចចាមអារ៉ាមថា Southampton ដេញអ្នកចាត់ការ
សារព័ត៌មាន the Athletic រាយការណ៍នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា Southampton បានសម្រេចដកតំណែងអ្នកចាត់ការពីលោក Ralph Hasenhüttl ក្រោយចាញ់ Newcastle ១ទល់នឹង៤។
Southampton គ្រោងដកតំណែងជាផ្លូវការអំឡុងសម្រាក Premier League ឬក្រោយចប់ World Cup តែវាបានកើតឡើងលឿនមុនការគ្រោងទុក ក្រោយចាញ់ Newcastle។ នេះជាការផ្សាយរបស់ the Athletics។
ប្រសិនបើមែននោះ គ្រូបង្វឹកជនជាតិអូទ្រីសនឹងក្លាយជាអ្នកចាត់ការទី៥ដែលអស់តំណែងនៅ Premier League រដូវកាលនេះ បន្ទាប់ពីលោក Scott Parker (Bournemouth), Thomas Tuchel (Chelsea), Bruno Lage (Wolves) និង Steven Gerrard (Aston Villa)។
Southampton បច្ចុប្បន្នឈរនៅលេខ១៨ មាន១២ពិន្ទុពីការប្រកួត១៤លើក ដោយឈ្នះ៣ ស្មើ៣ និងចាញ់៨៕