ក្រុមបាល់ទាត់ដានីញ៉ែលប៉ះក្រុមរបស់ថៃនៅរសៀលនេះនាទីក្រុងបាងកក
ក្រុមបាល់ទាត់ហ្វូតសាលដែលមានបទពិសោធជាច្រើនប្រចាំប្រទេសកម្ពុជា ដានីញ៉ែល នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុម ធនបុរី របស់ប្រទេសថៃ នៅរសៀលថ្ងៃទី ១៧ ខែ ឧសភា នេះនាទីលាន នៃសកលវិទ្យាល័យ Thonburi នៃទីក្រុងបាងកក ប្រទេសថៃ ។
តាមការប្រកាសរបស់ក្រុមដានីញ៉ែលជំនួបនេះជាការប្រកួតដើម្បីដកស្រង់បទពិសោធទ៍ នឹងបង្កើនការទំនាក់ទំនងល្អរវាងក្រុមដានីញ៉ែលក្រុម Thonburi University មួយនេះ ។
សម្រាប់ការប្រកួតធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃនេះ ដែលមានការផ្សាយតាម Page FB ផ្លូវការរបស់ក្រុមដានីញ៉ែល ផងដែរ ។