
ល្អពេក! ManCity បន្តកុងត្រាដល់ជើងលើកបាល់ម្នាក់នេះដល់ឆ្នាំ២០២៧
ក្លិប Manchester City បានធ្វើការប្រកាស អំពីការបន្តកុងត្រាថ្មីជូនដល់ខ្សែការពារ Joao Cancelo ដែលនឹងធ្វើឲ្យគេអាចស្នាក់នៅទឹកដី Etihad រហូតដល់ឆ្នាំ ២០២៧ ឯណោះ ។
សម្រាប់ការចុះកុងត្រាថ្មីនេះដែរធ្វើអោយកីឡាករវ័យ២៧ឆ្នាំ ទទួលបានកិច្ចព្រមព្រៀងល្អប្រសើជាងមុន ដោយអាចរកបានប្រាក់ចំណូល ៨០ ០០០ ផោនក្នុងមួយសប្តាហ៍ បន្ទាប់ពីបានក្លាយជាកីឡាករដ៏សំខាន់ នៅក្នុងក្រុមរបស់លោក Pep Guardiola ។
យ៉ាងណា Cancelo ដែលបានបង្ហាញខ្លួនសរុប ១០៦ ដង និងឈ្នះពានរង្វាន់ធំៗចំនួន ៣ ចាប់តាំងពីបានចុះហត្ថលេខាពី Juventus ក្នុងតម្លៃ ៦០ លានផោន ក្នុងឆ្នាំ ២០១៩ មក បានបង្ហាញចំណាប់អារម្មណ៍ថា “Manchester City គឺជាក្លឹបដ៏អស្ចារ្យមួយ ដូច្នេះខ្ញុំពិតជារីករាយណាស់ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីនេះ ” ។
– Monsoon-