
ការចរចាទិញ Sokratis ពី Arsenal គឺជាសញ្ញាណនៃការចាកចេញរបស់ Koulibaly ពី Napoli
(BC-99)
ក្លិបបាល់ទាត់នៅ Serie A Napoli កំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងជាមួយក្រុម Arsenal ស្តីពីការផ្លាស់ប្តូរយកខ្សែការពារសញ្ជាតិក្រិក Sokratis ដែលនឹងអស់សុពលភាពនៅរដូវក្តៅខាងមុខនេះជាមួយក្រុមកាំភ្លើងធំ។
កាសែត Evening Standard បានរាយការណ៍ថា Sokratis បានសម្តែងនូវសេចក្តីរីករាយនឹងការសន្យាដែលនឹងជួយអោយរូបគេទទួលបានប្រាក់ឈ្នួល ៩០,០០០ ផោនក្នុងមួយសប្តាហ៍ពីក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ ៧ នៅ Serie A កាលពីរដូវកាលមុន។
ប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានបញ្ជាក់ថាពួកគេកំពុងតាមយ៉ាងប្រកៀកនូវការទិញយក Sokratis អោយបានហើយវាជាក៏ជាតម្រុយមួយដែរដែលអាចនាំឱ្យវាក្លាយជាមូលហេតុដែល Kalidou Koulibaly ផ្ទេរទៅ Manchester City ក្លាយទៅជារឿងពិត។
លោក De Laurentiis ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន IlNapoliOnline.com ថា “យើងកំពុងធ្វើការលើការចុះហត្ថលេខាលើកីឡាករ Sokratis Papastathopoulos ពីក្រុម Arsenal ។ យើងយល់ថាវាជាជំរើសដ៏មួយរបស់ក្រុមយើង”។
គួរបញ្ជាក់ថា Arsenal បានទិញយក Sokratis ពីក្លិប Borussia Dortmund នៅឆ្នាំ ២០១៨ ដោយបានបង្ហាញខ្លួនចំនួន ៤៤ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៣ គ្រាប់ផងដែរ។