អតីតប្រធានក្លឹប Real Madrid ស្លាប់ ខណៈកីឡាករល្បីៗជាច្រើនឆ្លងវីរុសកូរ៉ូណា
អតីតប្រធានក្លឹប Real Madrid លោក Lorenzo Sanz បានទទួលមរណ់ភាពកាលពីពេលថ្មីៗនេះក្នុងវ័យ៧៦ឆ្នាំ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
បើតាមកូនប្រុសរបស់លោកបាននិយាយកាលពីលើកមុនបានឲ្យដឹងថា លោក Sanz មានអាការៈ និងរោគសញ្ញាដូចជំងឺកូវីដ ១៩ ប៉ុន្តែលោកមិនទាន់ដឹងថា ឆ្លងជំងឺ ឬ អត់ទេ លុះក្រោយមកខាងសាច់ញាតិរបស់លោក Lorenzo Sanz បានប្រកាសថា អតីតប្រធានក្លឹប Real Madrid រូបនេះបានបាត់បង់ជីវិតទៅហើយ។
យ៉ាងណាក្តីក្រៅពីទទួលបានដឹណឹងមរណៈទុក្ខនេះ កីឡាករបាល់ទាត់និងបុគ្គលផ្នែកបាលទាត់ល្បីៗជាច្រើនរូបក៏ត្រូវបានប្រកាសដែរថាមានភាពវិជ្ជមាននៃវីរុសកូរ៉ូណា COVID19 ផងដែរ។
ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានប្រកាសក្នុងបណ្ដាញ Instagram របស់ខ្លួនថា ខ្លួន និងមិត្តស្រីបានតេស្តរកឃើញកូវីដ ១៩ ហើយចេញលទ្ធផលមកវិជ្ជមាន ខណៈពួកគេស្ថិតក្នុងលក្ខខ័ណ្ឌសុខភាពល្អប្រសើរទេ ហើយពួកគេស្ថិតក្នុងការដាច់ដោយឡែក ហើយត្រូវបានតាមដានសុខភាពជាប្រចាំ។
ខ្សែបម្រើសក់សំពោង Marouane Fellaini ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ Covid-19 ក្រោយពីរូបគេបានធ្វើដំណើរដោយរថភ្លើងទៅដល់ខេត្ត Jina កាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២០នេះ។
អតីតខ្សែការពារ Paolo Maldini និងកូនប្រុស Daniel Maldini ត្រូវបាន AC Milan ប្រកាសថាបានធ្វើតេស្តរកឃើញថាមានភាព វិជ្ជមាន នៃវីរុស COVID19 ដូចគ្នា។
ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិចិន Wu Lei ដែលលេងឱ្យក្លិប Espanyol ក្នុងក្របខ័ណ្ឌ La Liga ត្រូវបានធ្វើតេស្តកូវីដ១៩ចេញលទ្ធផលវិជ្ជមាននៅក្នុងប្រទេសអេស្ប៉ាញ។