Messi នឹងស្នាក់នៅបាសេឡូណាជាបន្តទៀត
បើយោងតាមប្រភព Romano បានអោយដឹងថា Messi នឹងស្នាក់នៅបាសេឡូណា១រដូវកាលទៀត។ ហេតុផលដែល Lionel Messi បន្តស្នាក់នៅជាមួយក្លិប១រដូវកាលទៀត ត្រូវបានគេរាយការណ៍ឲ្យដឹងថា Messi ត្រូវពិនិត្យមើលកិច្ចសន្យារបស់គេនៅBarcelona ឲ្យបានច្បាស់លាស់ ដូច្នេះហើយត្រូវតែបន្តស្នាក់នៅជាក្លឹបមួយឆ្នាំទៀត។
គួរបញ្ជាក់ថា ប្រធានក្រុម Barca រូបនេះសង្ឃឹមថានឹងចាកចេញពីក្លឹបដោយផ្ទេរចេញមិនគិតថ្លៃនៅរដូវក្តៅនេះ ហើយក្រុមManchester City បានព្យាយាមបញ្ចុះបញ្ជូលនាំយកកីឡាករ អាហ្សង់ទីនរូបនេះ មករួមរស់ជាមួយនិងអតីតគ្រូបង្វឹករបស់គេគឺលោកPep Guardiola ។
ចំណែកឪពុករបស់ Messi គឺលោក Jorge បានធ្វើការពិភាក្សាជាមួយប្រធានក្រុម Barca ក្នុងគោលបំណងដើម្បីជួយសម្រួលដល់កូនប្រុសរបស់លោក ដើម្បីកុំឲ្យគេបំបិទអនាគតកូនប្រុសរបស់លោកក្នុងជំរំកាតាឡាន ដោយអ្នកទាំងនោះបានទាមទារតម្លៃផ្តា់ច់កុងត្រាចំនួន ៧០០លានផោន៕