ក្លិបពីរដណ្តើមគ្នាចង់បាន Callum Wilson អោយមកលេងនៅលីគកំពូលអង់គ្លេសវិញ!
(BC-99)
ក្រុម Aston Villa បានហក់នាំមុខក្រុម Newcastle United ក្នុងការប្រជែងដណ្តើមខ្សែប្រយុទ្ធ Bournemouth Callum Wilson នៅរដូវកាលនេះ។
សារព័ត៌មាន The Evening Chronicle បានចុះផ្សាយថាក្រុមសារិការព្រៃ Newcastle កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹងក្នុងការនាំយកខ្សែប្រយុទ្ធ Wilson របស់ Bournemouth បន្ទាប់ពីក្រុម Aston Villa បានផ្តល់សំណើចំនួន ១៥ លានផោនសម្រាប់កីឡាករអន្តរជាតិអង់គ្លេសម្នាក់នេះ។
Wilson ចង់ចាកចេញពី AFC Bournemouth បន្ទាប់ពីក្លឹបត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League កាលពីខែកក្កដាកន្លងមក។ សារិការព្រៃត្រូវបានគេជឿជាក់ថាបាននិយាយជាមួយភ្នាក់ងារតំណាងកីឡាករលោក Will Salthouse អំពីកិច្ចព្រមព្រៀងការទិញបូកនិងការបន្ថែមកីឡាករ Matt Ritchie ដល់ Bournemouth ផងដែរ។
ប៉ុន្តែតាមដំណឹងផ្សងទៀតបានអោយដឹងដថា Ritchie បានប្រកែកមិនត្រឡប់ទៅ South Coast វិញឡើយបន្ទាប់ពីបានចុះកុងត្រាថ្មីជាមួយ Newcastle កាលពីដើមឆ្នាំនេះ។
Callum Wilson បានបង្ហាញបំណងរបស់ខ្លួនក្នុងការផ្លាស់ទៅលេងនៅលីគកំពូលអង់គ្លេសម្តងទៀត ខណៈដែល Villa កំពុងតែប្រញិបប្រញាប់ជួយអោយបំណងរបស់កីឡាកររូបនេះក្លាយជាករពិតអោយបានមុនក្រុម Newcastle United ។