Hun Sen Cup៖ វគ្គ ៨ ក្រុម ជើងទី១ ទ័ព ត្រូវទទួលស្វាគមន៍ជើងឯកថ្នាក់ខេត្ត
ការប្រកួតពានរង្វាន់សម្តេចអគ្គសេនាបតីហ៊ុន សែន ថ្នាក់ជាតិឆ្នាំ២០២០ វគ្គ ៨ ក្រុមចុងក្រោយថ្នាក់ជាតិ កងយោធពលខេមរភូមិន្ទ ត្រូវទទួលស្វាគមន៍ ខេត្តព្រៃវែង ដែលជាក្រុមជើងឯកថ្នាក់ខេត្ត នាទីលានកីឡដ្ឋានស្តាតចាស់ នៅវេលាម៉ោង ៦ ល្ងាច ដែលមានផ្សាយផ្ទាល់លើទូរទស្សន៍ BTV ។
សម្រាប់ការប្រកួតនេះ គឺពិតជាតានតឹងខ្លាំងថ្វីត្បិត ព្រៃវែង ជាក្រុមមកពីខេត្តក្តី ប៉ុន្តែសមត្ថភាពកីឡាករសុទ្ធតែបានបណ្តុះបណ្តាលដិតដល់ មានតាំងពីឈុតយុវជនសាលាបាល់ទាត់ជាតិបាទី យុវជនក្លិប វិសាខា ក៏ដូចជាក្រុមជម្រើសជាតិថែមទៀតផង។ ហើយអ្វីដែលសំខាន់គឺពាននេះតម្រូវអោយប្រើប្រាស់តែកីឡាករខ្មែរសុទ្ធ ដូច្នេះក្រុមដែលកំពុងប្រកបអាជីពនៅលីហ្គកំពូលកម្ពុជា កងយោធពលខេមរភូមិន្ទ មិនអាចមើលស្រាលក្រុមមកពីខេត្តមួយនេះបានឡើយ។
សូមបញ្ជាក់ផងដែរថា មុនឈានមកដល់វគ្គនេះ កងយោធពលខេមរភូមិន្ទ បានទម្លាក់ ខេត្តកែប ដែលឡើងមកពីខេត្តមួយទៅហើយ ចំណែក ខេត្តព្រៃវែង វិញក៏មិនអន់ដែរ ដោយបានទម្លាក់ក្រុមនៅក្នុងលីហ្គ អង្គរថាយហ្គឺរ ផងដែរ មុនមកបះជាមួយទ័ពនេះ៕