Man UTD យល់ព្រមតាមសំណើ ១៥លានផោនដើម្បីយក Malacia
អ្នកចាត់ការថ្មីលោក Erik ten Hag កាន់តែមានភាគរយខ្ពស់ក្នុងការនាំយកខ្សែការពារឆ្វេង Tyrell Malacia វ័យ 22 ឆ្នាំ បន្ទាប់ពីManUnited បានព្រមតាមកិច្ចព្រមព្រៀងរបស់ក្លឹប Feyenoord សម្រាប់កីឡាករអន្តរជាតិហូឡង់ខាងលើកាលពីថ្ងៃពុធ។
កិច្ចព្រមព្រៀងទាំងពីរនេះទំនងជាអាចទៅរួចដោយសារតែក្លឹបនិងកីឡាករបានបង្ហាញជំហរសមស្របដូចគ្នា តែ Man United នឹងបន្តទៅកាន់គោលដៅផ្សេងទៀត ក្នុងការនាំយក Frenkie De Jong, Antony និង Lisandro Martinez ក៏ចង់បានផងដែរ។ លោក Ten Hag ពេញចិត្តនឹងការពង្រឹងដែលមាននទំនាក់ទំនងបាល់ទាត់ហូល្លង់ហើយ Man United ក៏មិនបានបដិសេធរាល់គោលដៅដែលបានស្នើរបស់លោកដូចគ្នា។
សូមបញ្ចាក់ថា Man United បើកចំហរក្នុងការពង្រឹងនៅតំបន់ការពាររពួកគេនៅរដូវកាលថ្មី និងកំពុងជំរុញឱ្យឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ Malacia ទោះបីជាក្លឹបមាន Luke Shaw និងAlex Telles ក៏ដោយ៕
F11