Luka Jovic ត្រៀមផ្លាស់ចេញពី Real Madrid ទៅ Fiorentina ក្នុងលក្ខខណ្ឌខ្ចីជើង
ខ្សែប្រយុទ្ធ Luka Jovic នឹងត្រូវផ្លាស់ចេញពី Real Madrid ទៅកាន់ Fiorentina នៃលីគកំពូលអ៊ីតាលី ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់បំណាច់រដូវកាល ២០២២-២៣។
ជាការពិតណាស់ កីឡាករសែប វ័យ២៤ឆ្នាំ បានចូលរួមជាមួយ Real Madrid នៅក្នុងឆ្នាំ២០១៩ ពី Eintracht Frankfurt ដោយ រំពឹងថា រូបគេនឹងអាចស្នងតំណែងរបស់ Karim Benzema បាន។
ផ្ទុយទៅវិញគ្រប់យ៉ាងខុសពីការរំពឹងទុក ដោយ Luka Jovic ពុំសូវទទួលបានឪកាសបង្ហាញខ្លួននៅលើទីលានឡើយ ថែមទាំងត្រូវ Real Madrid ធ្លាប់បញ្ចូនរូបគេមកកាន់ Frankfurt វិញក្នុងលក្ខខណ្ឌខ្ចីជើងកាលពីឆ្នាំ២០២១កន្លងទៅនេះ។
ការធ្វើតេស្តសុខភាពរបស់ Jovic ជាមួយ Fiorentina គ្រោងនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈ ប្រាក់ពលកម្មរបស់កីឡាករសញ្ជាតិស៊ែប៊ីខាងលើវិញដែលរកបាន ១០លានអឺរ៉ូ ក្នុងមួយឆ្នាំ នឹងត្រូវចេញម្នាក់ពាក់កណ្តាលរវាងក្លិបទាំងពីរ៕
Topic – F11