Diego Costa ចុះកុងត្រាដល់ដាច់រដូវកាលនៅ Wolves
Wolverhampton បានចុះកិច្ចសន្យាផ្ទេរយក Diego Costa ដល់ដាច់រដូវកាល២០២២/២០២៣ នេះដោយឥតតម្លៃខ្លួន។
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំនៅទំនេរមិនទាន់មានក្លិបក្រោយចេញពី Atletico Mineiro ក្នុងខែមករា។
គេបានធ្វើតេស្ដសុខភាពតាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ ហើយការផ្ទេរនេះដោយសារតែត្រូវការអ្នកជំនួសខ្សែប្រយុទ្ធថ្មី Sasa Kalajdzic ដែលមានរបួស។
គួរដឹងដែរថា Diego Costa ធ្លាប់លើកពាន Premier League ២ដងនៅ Chelsea៕