ពានរង្វាន់ Copa America 2019 រកឃើញ៨ក្រុមចុងក្រោយហើយ
កាលពីព្រឹកមិញនេះ ពានរង្វាន់ Copa America 2019 បានរកឃើញ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីនៅក្នុងពូល C ប្រកួតបិទពូល ដោយអ៊ុយរុយហ្គាយយកឈ្នះឈីលី ហើយជប៉ុនបានត្រឹមស្មើគ្នាជាមួយអេក្វាឌ័រ១ទល់នឹង១។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងជំនួបនាកីឡដ្ឋាន Maracana ក្រុមជើងឯក១៥សម័យនឹងក្រុមការពារដំណែងជើងឯកបានធ្វើការសម្រុកគ្នាទៅវិញទៅមក ហើយលុះចូលមកដល់នាទីទី៨២ទើបខ្សែប្រយុទ្ធ Edinson Cavani រកគ្រាប់បាល់ឱ្យអ៊ុយរុយហ្គាយបានសម្រេចហើយជាគ្រាប់ជ័យជម្នះតែម្តង។
ដោយឡែកសម្រាប់ការប្រកួតនាកីឡដ្ឋាន Mineirao វិញម្តង ជប៉ុនបានចាប់ដៃគ្នាជាមួយអេក្វាឌ័រត្រលប់ទៅផ្ទះរៀងៗខ្លួនក្រោយពីស្មើគ្នា១ទល់នឹង១។ គ្រាប់បាល់របស់ក្រុមរហស្សនាមសាម៉ូរ៉ៃរកបានដោយខ្សែប្រយុទ្ធ Shoya Nakajima ខណៈ១គ្រាប់របស់អេក្វាឌ័ររកបានដោយ Angel Mena។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយគឺបានធ្វើការចាប់ឆ្នោតរួចជាស្រេចដោយ ប្រេស៊ីលប៉ះប៉ារ៉ាហ្គាយ, អាហ្សង់ទីនជួបជាមួយវេណេហ្សូអេឡា, អ៊ុយរុយហ្គាយប៉ះប៉េរូ និង ឈីលីជួបជាមួយកូឡុំប៊ី។
ទស្សនាវីដេអូ៖