
Ten Hag ចង់ប្រែក្លាយ Man UTD ទៅជាក្រុមល្អឯកលើលោក
Erik ten Hag ចង់ប្រែក្លាយ Manchester United ទៅជាក្រុមល្អបំផុតក្នុងពិភពលោក ដោយមាន Marcus Rashford ដឹកនាំការផ្លាស់ប្តូរនោះ។
អ្នកចាត់ការជនជាតិហូឡង់បាននិយាយបែបនេះ ពេលឆ្លើយសំណួរអំពីចំណាប់អារម្មណ៍របស់ Paris St-Germain ចំពោះខ្សែប្រយុទ្ធអង់គ្លេស Rashford ។
បិសាចក្រហមបានជំរុញឱ្យមានការបន្តកិច្ចសន្យារបស់ Rashford ដែលនឹងផុតកំណត់រហូតដល់ឆ្នាំ២០២៤។
Ten Hag បាននិយាយថា “៖នេះជាកន្លែងដ៏ល្អបំផុត [សម្រាប់គាត់] ពីព្រោះយើងចង់បង្កើតក្រុមដ៏ល្អបំផុត។ ដំបូងគេនៅអង់គ្លេស បន្ទាប់មកនៅអឺរ៉ុប បន្ទាប់មកនៅក្នុងពិភពលោក។”
Rashford បានស៊ុតបញ្ចូលទីបាន៩គ្រាប់ពី៩ប្រកួតចាប់តាំងពីត្រលប់ពីកាតព្វកិច្ច World Cup នៅប្រទេសកាតា។
ជាមួយនឹង១៧គ្រាប់រួចទៅហើយនៅរដូវកាលនេះ កីឡាករវ័យ២៥ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីច្រើនជាង Antony, Bruno Fernandes និង Anthony Martial រួមបញ្ចូលគ្នា៕