Chelsea ទិញយកខ្សែបម្រើ Christian Pulisic តម្លៃ៥៨លានផោន ប៉ុន្តែឲ្យ Dortmund ខ្ចីវិញដល់ចប់រដូវកាល
ក្រុមតោខៀវ Chelsea បានសម្រេចក្នុងការផ្ទេរយកខ្សែបម្រើប្រយុទ្ធអាមេរិកកីឡាករ Christian Pulisic ពី Borussia Dortmund ក្នុងតម្លៃ ៥៨លានផោន ប៉ុន្តែត្រូវឲ្យខ្ចីជើងនៅទឹកដីអាល្លឺម៉ង់សិនរហូតដល់ចប់រដូវកាល។
ក្រោយពីព្រមព្រៀងក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេស កីឡាករវ័យ២០ឆ្នាំបានឲ្យដឹងថា នេះគឺជាកិត្តិយសដែលគេបានចុះកិច្ចសន្យាជាមួយក្រុមដ៏អស្ចារ្យមួយ ហើយរូបគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសហការនិងធ្វើការជាមួយគ្នាជាមួយមិត្តរួមក្រុមថ្មី។
គួររំលឹកថា ខ្សែបម្រើអាមេរិករូបនេះចូលលេងឲ្យ Dortmund តាំងពីអាយុ ១៧ឆ្នាំ ដោយបង្ហាញខ្លួនបាន១១៤ប្រកួតហើយស៊ុតបញ្ចូលទីបាន១៥គ្រាប់ផងដែរ។