Bayern បដិសេធព័ត៌មានផ្ទេរ CR7
សារព័ត៌មានបរទេសមួយចំនួនបានផ្សាយថា ថ្នាក់ដឹកនាំ Bayern Munich មិនបានទាក់ទង Cristiano Ronaldo ដែលថ្មីៗនេះត្រូវបានប្រកាសពីបំណងចាកចេញពី Manchester United ទេ។
លោក Hassan Salihamidzic នាយកបច្ចេកទេសក្រុមជើងឯកអាល្លឺម៉ង់បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ថា Cristiano Ronaldo ជាកីឡាករលំដាប់កំពូល តែយ៉ាងណា រឿងរ៉ាវផ្ទេរយកគេនោះ មិនមែនជារឿងពិតទេ។
ប្រភពពីអង់គ្លេស, អេស្ប៉ាញ និងព័រទុយហ្គាល់ ឲ្យដឹងថា Ronaldo ចង់ចេញពី Man UTD ហើយអាចទៅ Bayern Munich។ យ៉ាងណា សារព័ត៌មានអាល្លឺម៉ង់ Bild សង្កត់ធ្ងន់ថា មិនអាចទៅរួចទេ ហើយគិតតែរឿងប្រាក់ឈ្នួល១ឆ្នាំ៣០លានផោននោះ គឺមិនអាចទៅរួចទៅហើយ៕