
ព័ត៌មានត្រួសៗពីខ្សែប្រយុទ្ធកូនខ្មែរបារាំងដែលទើបចូលរួមជាមួយវិសាខា
វិសាខាបានប្រកាសនាំចូលខ្សែប្រយុទ្ធវ័យក្មេងមួយរូបឈ្មោះថា រដ្ឋ វីរៈ ដែលជាអតីតសមាជិកអាយអេសអាយដង្កោសែនជ័យ។
វីរៈ ជាកូនខ្មែរកើតនៅបារាំង និងបានមកដល់កម្ពុជាក្នុងឆ្នាំ២០២១ ហើយបានចូលរួមជាមួយអាយអេសអាយដង្កោសែនជ័យ ប្រកួតប្រជែងក្នុងលីគទី២ កន្លងទៅ។
មុនចូលរួមជាមួយក្រុមមានមូលដ្ឋាននៅផ្លូវវេងស្រេង កីឡាករវ័យក្មេងរូបនេះក៏បានធ្វើតេស្ដនៅភ្នំពេញក្រោនដែរ តែមិនបានឈានដល់កិច្ចព្រមព្រៀង។
រដ្ឋ វីរៈ បានចុះកុងត្រាជាមួយអាយអេសអាយរយៈពេលមួយរដូវកាលប៉ុណ្ណោះ។ គេរកបាន៤គ្រាប់នៅលីគទី២ រដូវកាល២០២១។
ដោយឡែក អាយអេសអាយដង្កោសែនជ័យវិញបានប្រកាសនាំចូលខ្សែការពារ ង៉យ ស្រ៊ីន ដែលទើបផុតកិច្ចសន្យានៅអាយអេសអាយដង្កោសែនជ័យដែរ៕