Giggs ឡើងតុលាការពីបទប្រើអំពើហិង្សារលើអតីតមិត្តស្រីរបស់ខ្លួន
(BC99)
វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United Ryan Giggs ដែលមានអាយុ ៤៧ ឆ្នាំត្រូវបានគេឃើញឋិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅនិងបិទម៉ាស់មុខអមដោយឆ្មាំការពារដោយសន្តិសុខកំពុងដើរទៅកាន់តុលាការក្រុង Manchester Magistrates នៅព្រឹកម៉ិញនេះ។
អតីតកីឡាករដែលធ្វើព្យុះភ្លៀងឱ្យក្រុមបិសាចរូបនេះត្រូវបានគេចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់រាងកាយជាក់ស្តែងលើនាង Kate Greville អាយុ ៣៦ ឆ្នាំនៅផ្ទះរបស់លោកនៅឯ Worsley, Greater Manchester ។
ទំនាក់ទំនងរយៈពេល ៣ ឆ្នាំរបស់ពួកគេនៅចន្លោះខែធ្នូឆ្នាំ ២០១៧ និងខែវិច្ឆិកាឆ្នាំ ២០២០ ត្រូវបានបញ្ចប់ក្រោយពីមានការអះអាងថា Giggs បានប្រើអំពើហឹង្សារនិងការរំលោភបំពានរាងកាយលើនាងនិងប្អូនស្រីនាងឈ្មោះ Emma។
ទោះជាយ៉ាងនេះក្តីក៏នៅក្នុងសវនាការអតីតអ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិវែលហ៍រូបនេះបានឆ្លើយការពារខ្លួនថាលោកមិនបានធ្វើអ្វីដូចជាការចោទប្រកាន់ទាំងនេះទេវាអាចជារឿងមួយផ្សេងទៀតដែលមានបំណងព្យាបាទលោកទៅវិញ។