
ក្លិប កំពង់ចាម ប្រកាសជ្រើសរើសកីឡាករ បន្ទាប់ពីមានលីគទី២
បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសពីការប្រកួតលីគលំដាប់ទី២ ក្លិបបាល់ទាត់ខេត្តកំពង់ចាម ចាប់ផ្តើមជ្រើសរើសកីឡាករដើម្បីត្រៀមចូលរួមប្រកួតភ្លាមនៅថ្ងៃនេះ ។
ក្លិបបាល់ទាត់កំពង់ចាម ធ្លាប់បានចូលរួមប្រកួតប្រជែងនៅលីគកំពូលកម្ពុជា កាលពីរដូវកាលមុន ប៉ុន្តែធ្វើមិន បានល្អនោះទេ ហើយនៅរដូវកាលថ្មីក៏ត្រូវកាត់ចេញវិញ តែម្តង ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់លីគលំដាប់ទី២ គ្រោងចាប់ផ្តើមពីថ្ងៃទី ០៣ ខែ តុលា ដល់ចុងខែ ធ្នូ ឆ្នាំ ២០២០ ដោយចាប់ផ្តើមទទួលពាក្យក្រុមចូលរួមពីថ្ងៃផ្សាយដំណឹងថ្ងៃនេះដល់ចុងខែ សីហា ២០២០ នេះ ៕