គ្រូ Everton មិនបារម្ភរឿងដាក់អ្នកចាំទីដៃទី៣ប៉ះ Man City នៅ FA Cup
លោក Carlo Ancelotti និយាយថា មិនព្រួយបារម្ភទេដែលក្រុមលោកនឹងប្រើប្រាស់អ្នកចាំទីដៃទី៣ Joao Virginia ក្នុងជំនួបជាមួយ Manchester City ពានរង្វាន់ FA Cup វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ ទៅ២០ ខែមីនា។
កីឡាករវ័យ២១ឆ្នាំ Virginia នឹងបង្ហាញខ្លួនជាលើកទី៣ក្នុងការប្រកួតជាមួយ Man City ដែលកំពុងប្រជែងពានធំៗ៤ បន្ទាប់ពីអ្នកចាំទីដៃទីមួយ Jordan Pickford និងអ្នកចាំទីដៃទី២ Robin Olsen មានបញ្ហារបួស។
លោក Ancelotti ថ្លែងថា ទោះមិនមានបទពិសោធច្រើន Joao ជាអ្នកចាំទីមួយរូបប្រកបដោយគុណភាព។
“គេនៅក្មេង និងមិនមានបទពិសោធច្រើនមែន តែមានគុណភាព។ ខ្ញុំគិតថា ការប្រកួតនេះមិនស្រួលសម្រាប់ Man City ទេ។ ពួកគេមានគុណភាពជាងយើង ប៉ុន្តែខ្ញុំច្បាស់ថា ពួកគេនឹងពិបាក។ នេះជាការប្រកួតចាញ់ធ្លាក់ ជាការប្រកួតសំខាន់។ យើងមានបំណងឆ្ពោះទៅការប្រកួតបន្តទៀត។ ខ្ញុំមានទំនុកចិត្តដូចរាល់ដងអ៊ីចឹង។”
Chelsea កំពុងប្រជែងយកពានរង្វាន់ធំៗទាំង៤ (Premier League, UEFA Champions League, FA Cup និង League Cup)។ បច្ចុប្បន្នពួកគេកំពុងនាំមុខលើតារាង Premier League ១៤ ពិន្ទុ ហើយត្រូវប៉ះ Tottenham វគ្គផ្ដាច់ព្រ័ត្រ League Cup ខណៈ UCL ត្រូវជួប Dortmund វគ្គ៨ក្រុម៕