
Juventus គ្រោងផ្ដល់តំណែងប្រធានក្រុមដល់ Dybala
Juventus បានផ្តល់នូវការលើកទឹកចិត្តដ៏ទាក់ទាញដល់ Paulo Dybala មុនពេលចុះកុងត្រាថ្មី៊។
យោងតាមគេហទំព័រ Tuttosport ឱ្យដឹងថា Juventus ត្រៀមនឹងបន្តកុងត្រាជាមួយ Paulo Dybala រហូតដល់ឆ្នាំ ២០២៥។ នីតិវិធីនៃការចុះហត្ថលេខារវាងភាគីទាំងពីរត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅខែសីហាមុនពេលការប្រកួត Champions League ឆ្នាំ ២០១៩/២០ ត្រឡប់មកវិញ។
លើសពីនេះទៅទៀត Dybala ក៏ត្រូវបានជ្រើសរើសជាមុខមាត់និងជាប្រធានក្រុម Juventus ក្នុងករណីដែល Cristiano Ronaldo ចាកចេញ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Dybala ជាមួយ Juventus នៅមានរយៈពេល ២ ឆ្នាំទៀត។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនឹងទទួលបានប្រាក់ឈ្នួល១០លាន៥សែន លានអឺរ៉ូក្នុងមួយដូវកាលពេលចុះកុងត្រាថ្មីជាមួយក្រុមសេះបង្កង់។
Dybala បានចូលរួមជាមួយ Juventus ពី Palermo នៅរដូវក្តៅឆ្នាំ ២០១៥ ក្នុងតម្លៃ ៤០ លានអឺរ៉ូ។ ក្នុងអាវ Juventus គេរកបាន ៩៥ គ្រាប់ និងបញ្ជូន ៣៧ ដងក្នុងការបង្ហាញខ្លួន ២២៣ ដងពីគ្រប់កម្មវិធីទាំងអស់។ គេក៏ធ្លាប់ឈ្នះពានរង្វាន់ Serie A ចំនួន ៤ ពាន Coppa Italia ៣ ដងនិង Super Super អ៊ីតាលី ២ ដងផងដែរ។
រដូវកាល ២០១៩/២០ Dybala រកបាន ១៧ គ្រាប់និងបញ្ជូន ១៣ ដងក្នុង ៤១ ប្រកួត។ នៅ Serie A តែមួយDybala រកបាន ១១ គ្រាប់និងជួយបាន ១០ ដងក្នុងការបង្ហាញខ្លួន ២៩ លើក។
ប្រធានក្រុម Juventus បច្ចុប្បន្ន គឺខ្សែការពារ Giorgio Chiellini៕