
បាល់ទាត់ជើងឯកវិទ្យាល័យ ២០២៣ ចូលដល់សប្ដាហ៍ទី០៥
ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យ រដូវកាល២០២៣ ឈានដល់សប្ដាហ៍ទី០៥ ហើយ នៅថ្ងៃពុធ ទី២៧ និងថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា នេះ។
ការប្រកួតនៅថ្ងៃទី២៧ នេះមានចំនួន៣គូ គឺ វេសឡាញ ប៉ះព្រែកលៀប នៅជ្រោយចង្វារ, ជ័យវរ្ម័ន ទី០៧ ជួបពងទឹកនៅបឹងត្របែក និងច្បារអំពៅទទួលក្រុមស៊ីសុវត្ថិ។
នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា មានឫស្សីកែវជួបជាស៊ីមសាមគ្គី នៅជ្រោយចង្វារ, បឹងត្របែកទទួលភ្ញៀវឥន្ទ្រទេវី និងកោះដាច់ប៉ះភ្នំពេញថ្មីនៅច្បារអំពៅ៕