កីឡាករ៣រូបដែលគួរតែគិតគូរដាក់ជាប្រធានក្រុមក្នុងFantasy Premier League សប្តាហ៍ទី១៥
សប្តាហ៍ទី១៤នៃការប្រកួតប្រជែង Premier League រដូវកាលនេះទើបតែបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យតែប៉ុណ្ណោះ។ ក៏ប៉ុន្តែក្របខ័ណ្ឌបាល់ទាត់ដ៏មមាញឹកមួយនេះបានបន្តយុទ្ធនាការរបស់ខ្លួនទៀតហើយនៅរាត្រីថ្ងៃអង្គារ៍ទី៤ និងរាត្រីថ្ងៃពុធទី៥ សម្រាប់ការប្រកួតសប្តាហ៍ទី១៥។
យើងឃើញមានគូគួរអោយចាប់អារម្មណ៍គឺ Manchester United ត្រូវប្រកួតជាមួយក្រុមកាំភ្លើងធំ Arsenal ក្រៅពីនុះគឺជាការប៉ះគ្នារវាងក្រុមខ្លាំងនិងក្រុមលំដាប់កណ្តាលជាច្រើនគូទៀតផងដែរ។
បកមកកាន់ការប្រកួតប្រជែងគ្នានៅ Fantasy Premier League វិញ MSR សូមផ្តល់យោបល់អោយលោកអ្នករើសយកកីឡាករម្នាក់ក្នុងចំណោម៣នាក់ដាក់ជាប្រធានក្រុម ដែលក្នុងនុះមាន៖
១-ខ្សែបម្រើ Chelsea, Edin Hazard
២-ខ្សែបម្រើ Everton, Siguardsosn
៣-ខ្សែប្រយុទ្ធ Spur, Harry Kane
ជឿថានិងមានកីឡាករម្នាក់ដែលនាំសំណាងអោយអស់លោកអ្នក។