លោក Honda បើឲ្យចូលមើលសូលទីឡូរាល់ប្រកួតក្នុងដីដោយមិនគិតថ្លៃ១ពាន់នាក់
លោក Keisuke Honda សហប្រធានក្លិបបាល់ទាត់សូទីឡូអង្គរ ប្រកាសថា ក្លិបរបស់លោកនឹងមិនគិតលុយដល់ទស្សនិកជន១០០០នាក់រាល់ការប្រកួតក្នុងដី។
អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដដែលសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីពិសេសបែបនេះ ដោយសារតែលោកបានឃើញមើលឃើញពីសក្ដានុពលនៃខេត្តសៀមរាបដែលអាចក្លាយជាក្រុងបាល់ទាត់ជាមួយនឹងទេសចរណ៍។ ដូច្នេះហើយបានជាលោកចង់លើកទឹកចិត្តពលរដ្ឋនៅទីនោះបានចូលរួមទស្សនាការប្រកួតឲ្យបានច្រើន។
គួរដឹងដែរថា លោក Keisuke Honda បានចូលមកវិនិយោគក្លិបបាល់ទាត់សូលទីឡូអង្គរនៅចុងឆ្នាំ២០១៦ ពោល២ឆ្នាំមុនក្លាយជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៕