ការរត់របស់ CR7 ទៅទាត់គ្រាប់ទី២មានល្បឿន៣២,៥គីឡូម៉ែត្រក្នុងមួយម៉ោង
Cristiano Ronaldo នៅតែអាចរក្សាការរត់ និងល្បឿនរបស់គេយ៉ាងល្អ ជាក់ស្ដែងក្នុងការប្រកួតតទល់ Newcastle United។
បើតាមសារព័ត៌មាន BBC ខ្សែប្រយុទ្ធ Manchester United រូបនេះបានប្រើល្បឿន៣២,៥គីឡូម៉ែត្រក្នុងមួយម៉ោងពេលរត់ទៅទាត់គ្រាប់ទី២។ គេធ្លាប់រត់បាន៣៣,៦គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីមុន។
សរុបគ្រាប់បាល់ក្នុងជ័យជម្នះ៤ទល់នឹង២លើ Newcastle កាលថ្ងៃសៅរ៍ ទី១១ ខែកញ្ញា Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯង៕