អេហ្ស៊ីបដកឈ្មោះ Salah ចេញពីបញ្ជីមិត្តភាពចុងខែនេះ
Mohamed Salah ត្រូវបានដកឈ្មោះចាកចេញពីក្រុមជម្រើសជាតិអេហ្ស៊ីបសម្រាប់ការប្រកួតមិត្តភាពនៅចុងខែនេះ។
Salah បានបង្ហាញខ្លួនពីកៅអីបម្រុងតែ២ើ់លប៉ុណ្ណោះសម្រាប់ក្រុមហង្សក្រហមចាប់តាំងពីថ្ងៃទី០១ ខែមករា ខណៈរូបគេបានរងរបួសសរសៃពួរនៅ Africa Cup of Nations ។Liverpool បានស្នើសុំឱ្យកីឡាករវ័យ 31 ឆ្នាំរូបនេះខកខានការប្រកួតនៅ UAE ។
ទោះបីជាគាត់ត្រូវបានជ្រើសរើសដោយអេហ្ស៊ីបនៅដំណាក់កាលដំបូង Salah មិនមានឈ្មោះនៅក្នុងបញ្ជីចុងក្រោយ២៥នាក់ទេ។
អ្នកចាត់ការ Liverpool លោក Jurgen Klopp បាននិយាយកាលពីមុនថា “ការប្រកួតពីរជាមួយអេហ្ស៊ីបគឺពិតជាមិនអាស្រ័យលើខ្ញុំទេ វាត្រូវបានពិភាក្សាជាមួយផ្នែកផ្សេងទៀត។យើងចង់ប្រុងប្រយ័ត្ន យើងត្រូវប្រយ័ត្ន ប៉ុន្តែយើងស្ថិតក្នុងពាក់កណ្តាលនៃរដូវកាលដ៏តឹងតែងមួយ ហើយយើងត្រូវការអ្នកគ្រប់គ្នា៕”