
Peter Crouch រិះគន់ការទិញដូររបស់ Man UTD
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Peter Crouch គិតថា Manchester United គួរតែទិញខ្សែប្រយុទ្ធដូចជា Raul Jimenez ជាដើម ជាងជ្រើសរើសខ្សែបម្រើ Donny van de Beek ។
“ខ្ញុំមានក្តីសង្ឃឹមខ្ពស់សម្រាប់ Man UTD នៅរដូវក្តៅឆ្នាំ ២០២០ ។ ទោះយ៉ាងណាវិធីសាស្រ្តទិញដូរក្នុងទីផ្សាររបស់ពួកគេធ្វើឲ្យយខ្ញុំច្របូកច្របល់។ ពួកគេគ្មានយុទ្ធសាស្រ្តអីទេ។ ប្រសិនបើ Man UTD មាន Paul Pogba និង Bruno Fernandes រួចហើយ ហេតុអ្វីចាំបាច់ត្រូវការ Van de Beek?។” Peter Crouch សង្កត់ធ្ងន់បែបនេះ។
អតីតខ្សែប្រយុទ្ធអង់គ្លេសដដែលជឿជាក់ថា Man UTD គួរតែជ្រើសរើសខ្សែប្រយុទ្ធម្នាក់ហើយក្នុងពេលតែមួយជាមួយការពង្រឹងការការពារ។ ពួកគេគួរតែស្វែងរកដៃគូថ្មីសម្រាប់ខ្សែបម្រើ Harry Maguire ។
Jadon Ssancho ស្ថិតក្នុងចំណោមគោលដៅសំខាន់របស់ Manchester United តែមិនអាចទិញពី Borussia Dortmund បាន។
Manchester United បានចាប់ផ្តើមរដូវកាលថ្មីនៃក្របខណ្ឌ Premier League មិនល្អទេ។ ពួកគេបានចាញ់ Crystal Palace ១-៣ ។ ទោះបីបរាជ័យក្នុងការប្រកួតលើកដំបូង Man UTD មិនទាន់មានវិធានការបីពង្រឹងកម្លាំងបន្ថែមពិសេសផ្នែកការពារឡើយ៕

WOLVERHAMPTON, ENGLAND – AUGUST 06: Raul Jimenez of Wolves celebrates after scoring his sides first goal during the UEFA Europa League round of 16 second leg match between Wolverhampton Wanderers and Olympiacos FC at Molineux on August 06, 2020 in Wolverhampton, England. (Photo by Laurence Griffiths/Getty Images)