![](https://www.msrsport.com/wp-content/uploads/2020/09/748D5E35-3907-4EF4-99DD-A4BF9340FA7C.jpeg)
Mikel Arteta បាននិយាយអំពីស្ថានភាពរបស់ Ozil ក្នុងការវិលមកជួយក្រុមវិញ
អ្នកចាត់ការទូរទៅរបស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថា Mesut Ozil ពិបាកណាស់ដើម្បីវិលមកបង្ហាញទម្រង់លេងក្នុងនាមជាខ្សែបម្រើដ៏ល្អឲ្យ Arsenal វិញ។ គួររំលឹកថា កីឡាករវ័យ ៣១ ឆ្នាំរូបនេះមិនបានលេងទាល់តែសោះសម្រាប់ក្រុម Arsenal បន្ទាប់ពីការចាប់ផ្តើមរដូវកាលថ្មី ២០១៩/២០ នៅក្នុងខែមិថុនារហូតដល់បិទរដូវកាល។ខណៈដែលរដូវកាលថ្មីក៏នៅមិនទាន់បង្ហាញខ្លួនជាមួយក្រុមដដែល មានន័យថាការបង្ហាញខ្លួនចុងក្រោយរបស់រូបគេសម្រាប់ក្លឹបបានកើតឡើងនៅថ្ងៃទី ៧ខែមីនា។
ជាមួយគ្នានោះ Arteta ក៏បានព្យាយាមបង្វែរសំនួរពីក្រុមសារព័ត៌មាន ដែលបានព្យាយាមចង់ដឹងអំពីស្ថានភាពស្ងប់ស្ងាត់របស់ Ozil តែអ្នកចាត់ការរូបនេះបាននិយាយយ៉ាងខ្លីថា ស្ថានភាព Ozil នៅល្អប្រសើរ ហើយអ្វីគ្រប់យ៉ាងគ្រប់គ្នានិងបានដឹងពេលក្រោយ៕