Lampard និយាយថា Thiago Silva មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយ Chelsea
(BC-99)
គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard មានសេចក្តីរីករាយដោយបាននិយាយពឹងផ្អែកលើបទពិសោធន៍ល្អៗរបស់ Thiago Silva ថាកីឡាកររូបនេះពិតជាអាចជួយក្រុមរបស់លោកអោយរីកចម្រើនបាន។
កីឡាករសញ្ជាតិប្រេស៊ីលវ័យ ៣៦ ឆ្នាំរូបនេះបានជួយអោយក្រុមរបស់ខ្លួនប្រកួតឈ្នះ Barnsley នៅ Stamford Bridge 6-0 ដែលនេះគឺជាការប្រកួតលើកដំបូងរបស់គេអោយ Chelsea ចាប់តាំងពីបានបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយ Paris Saint-Germain កាលពីខែសីហាកន្លងទៅ។
ថ្លែងសរសើរកីឡាកររូបនេះផងដែរ Lampard បាននិយាយថា “Thiago Silva គឺជាអ្នកដឹកនាំក្រុមកំពុងប្រកួត។ តាមពិតទៅខ្ញុំបាននិយាយទៅកាន់មនុស្សជាច្រើនដែលបានធ្វើការជាមួយគ្នាតាំងពីមុនពេលគេមកដល់ទីនេះ ដោយខ្ញុំបានចាប់អារម្មណ៍ថាគេគឺជាបុគ្គលដែលមានទស្សនៈវែងឆ្ងាយជាមួយក្លិប។ ជាការពិតអ្នករាល់គ្នាក៏បានឯកភាពលើការប្តេជ្ញាចិត្តរបស់គេ។
គួរបញ្ជាក់ដែរថាក្រោយពីប្រកួតពានរង្វាន់ EFL នេះរួច Silva ក៏មានសង្ឃឹមច្រើនក្នុងការជួយ Chelsea ប្រកួតជាមួយក្រុម West Brom នៅ Premier League នាចុងសប្តាហ៍នេះដែរ។