Alba ទៅជួបជុំជាមួយ Busquets និង Messi នៅ Inter Miami
Jordi Alba បានចូលរួមជាមួយអតីតមិត្តរួមក្រុម Barcelona Lionel Messi និង Sergio Busquets នៅ Inter Miami ។
ខ្សែការពារជម្រើសជាតិអេស្ប៉ាញវ័យ ៣៤ឆ្នាំរូបនេះបានចុះកិច្ចសន្យារហូតដល់ចប់រដូវកាល២០២៤នៃក្របខណ្ឌ Major League Soccer ជាមួយនឹងជម្រើសបន្តសម្រាប់ឆ្នាំ២០២៥។
Alba បានចាកចេញពី Barca នៅរដូវក្តៅនេះបន្ទាប់ពីចំណាយពេល១១ឆ្នាំនៅ Camp Nou។
Alba បានរួមចំណែកជួយ Barca ឈ្នះជើងឯក La Liga ៦ដង និង Champions League ក្នុងឆ្នាំ២០១៥ និងធ្លាប់ឈ្នះ Euro 2012 និង Nations League 2023 ជាមួយអេស្ប៉ាញ៕