អ្នកចាត់ការអង្គរថាយហ្គឺរនិយាយពីការនាំចូលកីឡាករទីម័រខាងកើត
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសពីការចុះកិច្ចសន្យាជាមួយកីឡាករ Mouzinho Barreto de Lima ដែលជាសមាជិកជម្រើសជាតិទីម័រខាងកើត កាលថ្ងៃពុធ ទី០១ ខែមិថុនា។
Mouzinho ធ្លាប់លេងនៅ SLB Laulara កាលពីរដូវកាលមុននិងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល ២០២១ នៃលីគកំពូលទីម័រ។
គេកំពុងមានឈ្មោះក្នុងក្រុមជម្រើសជាតិទីម័រខាងកើតប្រកួតតទល់កម្ពុជា នៅថ្ងៃព្រហស្បតិ៍ នេះ។
លោក Yusuke Shinoda អ្នកចាត់ការក្រុមអង្គរថាយហ្គឺរថ្លែងជុំវិញការនាំចូលកីឡាករទីម័រខាងកើត ថា អង្គរថាយហ្គឺរចង់ផ្ដល់ឱកាសដល់យុវជនពីគ្រប់ទិសទីបានបង្ហាញសមត្ថភាព៕