Burnley ទិញបានអ្នកចាំទីជួយអង់គ្លេសឈ្នះ Euro U21
Burnley ដែលទើបវិលទៅលីគកំពូលអង់គ្លេសវិញនោះ បានទិញយកអ្នកចាំទី James Trafford ពី Manchester City ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំដែលមានតម្លៃរហូតដល់១៩លានផោន។
City មានលក្ខខណ្ឌលក់២០ភាគរយនិងជម្រើសទិញត្រឡប់មកវិញនៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ១៥លានផោន និងតម្លៃ៤លានផោន។
Trafford វ័យ២០ឆ្នាំមិនទាន់បានបង្ហាញខ្លួននៅ Premier League ទេ ហើយបានចំណាយពេល២រដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីនៅ League One ជាមួយ Accrington និង Bolton ។
Burnley ត្រូវជួបម្ចាស់ជើងឯក Man City ក្នុងការប្រកួតបើកឆាក Premier League នៅថ្ងៃទី១១ ខែសីហា។
Trafford បានរក្សាកំណត់ត្រា Clean Sheet ៦ដងពោលមិនរបូតគ្រាប់បាល់សោះនៅ Euro U21 ខណៈក្រុមជម្រើសជាតិអង់គ្លេសបានឈ្នះជើងឯកពានរង្វាន់ធំមួយនេះនៅដើមខែកក្កដា៕