ជូនជ្រាប! សៀង ចន្ធា ត្រូវឆ្លងមួយរឿងនេះទៀតសិនបានក្លាយជាកីឡាករនៅក្លិបកាតារ
បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយនៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ សៀង ចន្ធា នឹងធ្វើដំណើរទៅកាន់ប្រទេសកាតារ នៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៣ ដើម្បីធ្វើតេស្តសុខភាពដំណាក់កាលចុងក្រោយ។
គួរដឹងដែរថា បឹងកេតយល់ឱ្យសៀង ចន្ធា ផ្ទេរទៅក្រុមមួយនៅប្រទេសនោះលើកិច្ចសន្យាខ្ចីមួយរដូវកាល។ មានន័យថា បើសិនការតេស្តសុខភាពនេះទទួលបានជោគជ័យគាត់នឹងក្លាយជាកីឡាកររបស់ក្លិបនៅកាតារតែម្តង។
អ្នកស្រី ពុធ ធីតា បញ្ជាក់ថា នេះជាឱកាសល្អសម្រាប់ចន្ធា និងបាល់ទាត់កម្ពុជាទាំងមូលដើម្បីទទួលបានបទពិសោធ និងបង្ហាញសមត្ថភាពក្នុងនាមជាកីឡាករខ្មែរ៕