FIFA ប្រកាសច្បាប់ថ្មីស្ដីពីការខ្ចីកីឡាករ
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសពីច្បាប់ថ្មីស្តីពីការខ្ចីកីឡាករជាមួយនឹងគោលបំណងអភិវឌ្ឍន៍កីឡាករក្មេងៗក៏ដូចជាលើកកម្ពស់នូវការប្រកួតប្រជែង។
ចាប់ពីឆ្នាំ២០២៤ទៅ ក្លិបនីមួយៗនឹងមានកំណត់ឲ្យខ្ចីកីឡាករបានត្រឹមតែ៦នាក់ហើយ៦នាក់នោះត្រូវខ្ចីក្នុងពេលតែមួយ។ កីឡាករអាយុក្រោម២១ឆ្នាំ និងកីឡាករដែលមកហ្វឹកហាត់ក្រៅផ្លូវការជាមួយក្លិបមិនរាប់បញ្ចូលឡើយ។
ការកំណត់បែបនេះដើម្បីជាការអភិវឌ្ឍ ជាជាងការគិតតែខ្ចីពីគេ។ ជាក់ស្ដែង ក្លិបខ្លះដល់កីឡាករពីក្លិបដទៃលើស៦នាក់ទៀតក្នុងមួយរដូវកាល។ ដូច្នេះហើយទើប FIFA សម្រេចបង្កើតច្បាប់នេះឡើង៕