សាហាវមែន! ក្រុមនារីអូស្ត្រាលីស៊ីក្រុមនារីឥណ្ឌូនេស៊ី ១៨-០ ក្នុងពាននារីអាស៊ី
ក្រុមបាល់ទាត់នារីអូស្ត្រាលីបានបំបាក់ក្រុមបាល់ទាត់នារីឥណ្ឌូនេស៊ី ដោយលទ្ធផល ១៨ទល់នឹង០ ក្នុងការប្រកួតបាល់ទាត់ជើងឯកនារីទ្វីបអាស៊ី ឬ AFC Women Asian Cup 2022 នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នេះ។
ក្នុងចំណោមគ្រាប់បាល់ទាំង១៨នេះ កីឡាការិនី Samantha May Kerr មកពីក្លិប Chelsea រកបាន៥គ្រាប់ម្នាក់ឯង និង Emily Egmond មកពី Newcastle Jets ធ្វើបាន៤គ្រាប់។
នេះជាការប្រកួតដំបូងរបស់អូស្ត្រាលីក្នុងពូល B។
គួរដឹងដែរថា AFC Women Asian Cup 2022 មាន១២ក្រុមចូលរួម បែងចែកជា៣ពូល ប្រព្រឹត្តទៅពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី០៦ ខែកុម្ភៈ នៅប្រទេសឥណ្ឌា៕